សមាគមយុវជនស្រឡាញ់ធម្មជាតិ បានបើកកិច្ចប្រជុំស្ដីពីកិច្ចការ ការពារព្រៃឈើ សត្វព្រៃ និង អភិវឌ្ឍន៍ភ្នំឱរ៉ាល់ឱ្យក្លាយជាតំបន់គំរូនៃការអភិរក្សធនធានធម្មជាតិកសិកម្ម...
ភ្នំពេញ: នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៦នេះ សមាគមយុវជនស្រឡាញ់ធម្មជាតិ ដឹកនាំដោយលោក តាន់ គឹម សួរ ប្រធានសមាគម បានបើកកិច្ចប្រជុំស្ដីពីកិច្ចការការពារព្រៃឈើ-សត្វព្រៃ និងអភិវឌ្ឍន៍ភ្នំឱរ៉ាល់ឱ្យក្លាយជាតំបន់គំរូនៃការអភិរក្សធនធានធម្មជាតិ កសិកម្ម និរន្តរភាព អេកូទេសចរណ៍និងការអភិវឌ្ឍន៍យុវជនដែលផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់សហគមន៍ ។
កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកសមាជិកា នៃសមាគម ជាច្រើនរូប គោលបំណង កែប្រែតំបន់ភ្នំឱរ៉ាល់ ឱ្យក្លាយជាតំបន់ដែលមានសក្តានុពលដល់វិស័យទេសចរណ៍ សម្រាប់ភ្ញៀវជាតិអន្តរជាតិ និងបង្កើនចំណូល ដល់ប្រជាសហគមន៍ នៅតំបន់នោះ ឱ្យមានជីវភាពល្អប្រសើរ ដោយប្ដូរពីមុខរបរការកាប់ឈើ មកធ្វើជា របរកសិកម្មក្នុងស្រុក
៕






No comments