សិប្បកម្មឡឥដ្ឋ ០១កន្លែង សង្ស័យដឹកជញ្ជូនផលអនុផលព្រៃឈើ(អុសស្រស់+ស្ងួត) គ្មានលិខិតអនុញ្ញាត...
ទីតាំងសិប្បកម្មឡឥដ្ឋ មួយកន្លែងឈ្មោះ ច័ន្ទថ្លា (សិប្បកម្មឥដ្ឋស្វាយប្រវត្តិ) ដែលស្ថិត នៅភូមិ ទួលមនោរម្យ, សង្កាត់ក្រគរ, ក្រុងក្រចេះ, ខេត្តក្រចេះ, កំពុង រងការ សង្ស័យ ថា បាន បំផ្លាញ ធនធាន ធម្មជាតិ តាមរយៈ ការដឹកជញ្ជូន ផលអនុផល ព្រៃឈើ តាមរយៈរថយន្តកែច្នៃ និងគោយន្តកន្ត្រៃ ដោយពុំ មានលិខិត អនុញ្ញាត ពីជំនាញពាក់ព័ន្ធ
សកម្មភាព នេះ មិនត្រឹមតែ បង្ក កង្វល់ យ៉ាងខ្លាំង ដល់ធនធានធម្មជាតិ ប៉ុណ្ណោះទេ, ប៉ុន្តែ ក៏បាន បង្ហាញ ពីភាព ទន់ខ្សោយ ក្នុងការ អនុវត្តច្បាប់ ការពារ ព្រៃឈើ ផងដែរ។
មហាជន បានសម្តែង ការព្រួយបារម្ភ ពីផលប៉ះពាល់ ដល់សហគមន៍ ទាំងមូល, រួមទាំង ការបាត់បង់ លំនឹង បរិស្ថាន និងប្រភព ចំណូល ប្រពៃណី ដែលអាស្រ័យ ផលពី ព្រៃឈើផងដែរ។
ពួកគាត់ ចង់ឃើញ ចំណាត់ការ ច្បាស់លាស់ ពីអាជ្ញាធរ ដើម្បី ទប់ស្កាត់ សកម្មភាព ខុសច្បាប់ នេះ និងការពារ ធនធាន ធម្មជាតិ ដែលនៅ សេសសល់ សម្រាប់ កូនចៅ ជំនាន់ក្រោយ។
ទោះជាយ៉ាងណា មហាជនស្នើសុំដល់សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះធ្វើអធិការកិច្ច ត្រួតពិនិត្យ បង្ការ ទប់ស្កាត់ រាល់សកម្មភាពការដឹកជញ្ជូនផលព្រៃឈើ ចូលក្នុងឡឥដ្ឋ នៅចំណុចទីតាំងខាងលើនេះផងទាន សូមអរគុណ៕







No comments