សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..

Breaking News

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)

ដោយ :www.k-sangkombachchoban.com.kh


រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការរៀបចំ និងពង្រឹងសន្តិសុខ សុវត្ថិភាព ព្រមទាំងរក្សាសណ្តាប់ធ្នាប់សាធារណៈយ៉ាងតឹងរ៉ឹងបំផុត ជូនដល់គណៈប្រតិភូជាន់ខ្ពស់ នៃបណ្ដាប្រទេសជាសមាជិក និងអង្គការអន្តរជាតិនានា ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2)។


​ដើម្បីធានាបាននូវសុវត្ថិភាពកម្រិតខ្ពស់ និងភាពរលូននៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញកម្លាំងប្រតិបត្តិការអន្តរាគមន៍ជាច្រើនក្រុម រួមជាមួយមធ្យោបាយបំពាក់ទំនើបៗ ដូចជា រថយន្តល្បាតល្បឿនលឿន និងក្រុមម៉ូតូម៉ាស៊ីនធំ អមដោយអាវុធ បរិក្ខារការពារខ្លួនគ្រប់ដៃ និងឈរជើងតាមចំណុចយុទ្ធសាស្ត្រ សំខាន់ៗទូទាំងរាជធានីភ្នំពេញ។

​ការត្រៀមលក្ខណៈ និងបង្កើនកិច្ចការពារយ៉ាងម៉ត់ចត់នេះ មិនត្រឹមតែជាការធានានូវសុវត្ថិភាពជូនគណៈប្រតិភូជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសមត្ថភាព និងការទទួលខុសត្រូវខ្ពស់របស់កងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការលើកកម្ពស់មុខមាត់ និងកិត្តិយសរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិផងដែរ។

​ដំណើរការនៃពិធីបើកសន្និសីទ ISC-2 បាននិងកំពុងប្រព្រឹត្តទៅដោយបរិយាកាសស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ល្អប្រសើរ និងប្រកបដោយសុវត្ថិភាពខ្ពស់ ក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់៕










No comments