សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..

Breaking News

តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍​ជួយពន្លត់ករណីភ្លើងឆេះផ្ទះ!

ដោយ :www.k-sangkombachchoban.com.kh


នៅរសៀល​ថ្ងៃទី០៥ ខែកក្ដដា​ ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍កងរាជអាវុធហត្ថខេត្តសៀមរាប មានករណីភ្លើងឆេះផ្ទះ នៅចំណុចភូមិ​ជន្លង់ សង្កាត់សាលាកំរើក​ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំង​ជំនាញកងរាជអាវុធហត្ថ​ខេត្តសៀមរាប និងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសៀមរាប​ បានចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ ចុះជួយអន្តរាគមន៍ពន្លត់ ភ្លើងឆេះផ្ទះខាងលើ ករណី​នេះមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ៕


ជានិច្ច​ជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែ​យកចិត្ត​ទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗ ក្នុងខេត្តសៀមរាប។​ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕







No comments