សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..

Breaking News

ការទន្ទ្រានព្រៃស្រោងទ្រង់ទ្រាយធំដោយគ្រឿងចក្រខុសច្បាប់នៅខេត្តក្រចេះ អំពាវនាវដល់អាជ្ញាធរជួយអន្តរាគមន៍បន្ទាន់..

ដោយ :www.k-sangkombachchoban.com.kh

 

ខេត្តក្រចេះ ÷ ដីព្រៃជាច្រើនហិចតា នៅចំណុចអូរផ្លុង ឃុំស្រែជិះ ត្រូវបានរងនូវការឈូសឆាយយ៉ាងអាណាធិបតេយ្យ ខណៈអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ដូចគេញុកមាត់...

ខេត្តក្រចេះ ÷ ប្រិយមិត្តអ្នកស្ដាប់ជាទីរាប់អាន ដីព្រៃជាច្រើនហិចតា នៅចំណុចអូរផ្លុង ភូមិរវៀង ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពុងតែរងលើការឈូសឆាយកាត់ទន្ទ្រាន យ៉ាងកំហុក ពីសំណាក់អ្នកមានលុយ និងមានឥទ្ធិពល យ៉ាងអាណាធិបតេយ្យ ខណៈអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ នៅតំបន់នោះរក្សាភាពមានស្ងាត់ ដោយឡែកមិនដឹងថា។


កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ នៅចំណុច អូរផ្លុង ភូមិរវៀង ឃុំស្រែជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានរកឃើញសកម្មភាពឈូសឆាយដីព្រៃយ៉ាងអនាធិបតេយ្យដោយគ្រឿងចក្រ។


យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា គ្រឿងចក្រប្រភេទត្រាក់ទ័រមួយគ្រឿង ត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិរបស់ឈ្មោះ តុងអាន កំពុងធ្វើការឈូសឆាយដីព្រៃស្រោងលើផ្ទៃដីជាច្រើនហិកតាដែលនៅក្នុងនោះមានដើមឈើធំៗជាច្រើន។


ទាក់ទងនឹងបញ្ហានេះ ក្រុមការងារបាទទំនាក់ទំនងទៅលោក តុង អាន ដែលជាម្ចាស់គ្រឿងចក្រតាមរយ:លេខទូរស័ព្ទ លោកបានអះអាងថា ដីដែលរូបលោកបានយកត្រាក់ទ័រចូលទៅឈូសឆាយមានចំនួន៣០ហិកតា និងបានបង់សេវាទឹកតែឱ្យទៅជំនាញបន្តិចបន្តួច និងធ្វើការឈួសឆាយ ត្រួសត្រាយផ្លូវខ្លះ ជាថ្នូរទៅនិងការមិនហាមឃាត់ ។


លោក តុង អាន ម្ចាស់ត្រាក់ទ័ររូបនេះបានបញ្ជាក់បន្ថែមថា ត្រាក់ទ័រដែលចូលមកឈួសឆាយដីនៅចំណុចខាងលើនេះ មានចំនួន០៥គ្រឿង របស់លោកផ្ទាល់មាន ០៣គ្រឿង គឺតែងធ្វើសកម្មភាពជាប្រចាំ។


មហាជនសូមធ្វើការអំពាវនាវយ៉ាងទទូចទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នក្នុងខេត្តក្រចេះមេត្តាជួយចាត់វិធានការណ៍ឱ្យបានតឹងរឹង និងស្រាវជ្រាវរកខុសត្រូវលើករណីទន្ទ្រានដីព្រៃនៅចំណុចខាងលើនេះ ដើម្បីការពារធនធានធម្មជាតិ និងទប់ស្កាត់ការបំផ្លិចបំផ្លាញព្រៃឈើតទៅទៀត។











No comments