សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..

Breaking News

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺក្រោយពីប្រមាថចំពោះអង្គព្រះមហាក្សត្រ

ដោយ :www.k-sangkombachchoban.com.kh

      ភ្នំពេញ៖ តុលាការបានចេញ ដីកាបង្គាប់ឱ្យឃុំខ្លួន ឈ្មោះ ស្វាយ សុផាត ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកសារព័ត៌មាន ទីកន្លែងកំណើតនៅភូមិត្នោតជ្រុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ អាសយដ្ឋានមុនពេលឃាត់ខ្លួននៅភូមិខ្លោច ឃុំត្រពាំងជោ ស្រុកឱរាំល់ ខេត្តកំពង់ស្ពឺ ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ។ 

គួរជម្រាបជូនថា ជនសង្ស័យខាងលើ បានធ្វើការប្រមាថចំពោះអង្គព្រះមហាក្សត្រ នៅភូមិផ្លោច ឃុំត្រពាំងជា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ៤៣៧ នៃច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ៕   

No comments