សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..

Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនចំនួន ៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ដោយ :www.k-sangkombachchoban.com.kh


 ​ភ្នំពេញ៖ ជាដំណឹងដ៏រីករាយសម្រាប់សិស្សានុសិស្ស និងនិស្សិតដែលបំណងចង់បន្តការសិក្សានៅក្រៅប្រទេស! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រកាសផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដើម្បីទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។


អាហារូបករណ៍នេះ ផ្តល់ជូនសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ចំនួន ៥០ កន្លែង ដោយតម្រូវឱ្យបេក្ខជនឆ្លងកាត់ការប្រឡងជ្រើសរើស។


ព័ត៌មានលម្អិតនៃការចុះឈ្មោះ៖


កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ (វេលាម៉ោង ១៧:០០ នាទី ជាកំហិត)។


របៀបដាក់ពាក្យ៖ បេក្ខជនអាចចុះឈ្មោះតាមរយៈប្រព័ន្ធអនឡាញនៅតំណភ្ជាប់៖ https://reg.amt.live/web/signup


សម្រាប់ព័ត៌មានបន្ថែម៖ សូមចូលទៅកាន់គេហទំព័រតេឡេក្រាមផ្លូវការ៖ https://t.me/amtcn2026


នេះគឺជាឱកាសដ៏មហាសាលសម្រាប់យុវជនកម្ពុជា ក្នុងការទទួលបានចំណេះដឹង និងជំនាញពីសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ដើម្បីយកមកចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិវិញនាពេលអនាគត។ សូមរួសរាន់ចុះឈ្មោះឱ្យបានទាន់ពេលវេលា!





No comments